សេចក្តីប្រកាសព័ត៌មាន

  • ខែ​កក្កដា 7, 2016

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​ថៃ​ អន្ត​រាគមន៍​រក​យុត្តិ​ធម៌​ជូន​ពល​ការិ​នីខ្មែរ​​ ​ត្រូវ​គេ​រំលោភ​

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ បានជួយដោះស្រាយរកយុត្តិធម៌ ជូនពលការិនីខ្មែរ០១រូប ឈ្មោះ ស.ល.ណ រស់ខេត្តបន្ទាយមានជ័យ ដែលត្រូវជនល្មើសជនជាតិថៃ ឈ្មោះ ផាឌុងគៀត ចាន់ចែង  ចាប់រំលោភ ខណៈដែលស្តី្ររងគ្រោះនៅផ្ទះម្នាក់ឯង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងស្រុកបានឡាត ខេត្តផេតបុរី ប្រទេសថៃ។

ជនល្មើស ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦ តាម ពាក្យបណ្ដឹងរបស់ស្រ្តីរងគ្រោះ និងបានបញ្ជូនទៅដាក់ពន្ធនាគារ ដើម្បីរៀបចំសំណុំរឿងកាត់ទោសតាមនិតិវិធី បន្ទាប់ពីបានទទួលចំលើយសារភាពទោសកំហុសទាំងស្រុងពីជនល្មើស។

ស្ថានទូត បានស្នើអោយអាជ្ញាធរថៃដោះស្រាយករណីក្តីនេះដោយយុត្តិធម៌បំផុត ហើយ ត្រៀមជួយអន្តរាគមន៍រកយុត្តិធម៌ជូនស្រ្តីរងគ្រោះខាងលើ អោយអស់ពីលទ្ធភាព។ ស្ថានទូត បាន និងកំពុងសហការជាមួយសមត្ថកិច្ចថៃ ហើយត្រៀមផ្ដល់មេធាវីការពារក្តីជូនជនរងគ្រោះ នៅ ពេលឡើងតុលាការ។

   ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ ២០១៦