ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​មិថុនា 26, 2019

ឯកឧត្តមជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារ​ នៅ Capital Hill ជាមួយឯកឧត្តម​ Ami Bera តំណាងរាស្ត្រអាមេរិក​សង្កាត់​ទី៧ នៃ​រដ្ឋកាលីហ្វ័រញ៉ា

នៅថ្ងៃទី ២៥ ខែមិថុនា ឯកឧត្តមជុំ សុន្ទរី ឯកអគ្គរាជ​ទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារ​ នៅ Capital Hill ជាមួយឯកឧត្តម​ Ami Bera តំណាងរាស្ត្រអាមេរិក​សង្កាត់​ទី៧ នៃ​រដ្ឋកាលីហ្វ័រញ៉ា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នាអំ​ពីការវិវត្តនៃ​ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក និងបញ្ហា​ផ្សេងៗទៀត។

ឯកឧត្តម​ឯកអគ្គរាជទូត បានគូសបញ្ជាក់ពី​បំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានអញ្ជើញ​ឯកឧត្តម Ami Bera មកទស្សនកិច្ច​ប្រទេសកម្ពុជាតាមពេលវេលាសមស្រប។

ឯកឧត្តម​ Ami Bera បាន​បង្ហាញ​​ទស្សនៈស្របគ្នា​ ក្នុងការ​រក្សា​ទំនាក់ទំនងទ្វេភាគីដែលល្អប្រសើរ​​ និង​បានទទួលយកការអញ្ជើញដោយក្ដីរីករាយ។