សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 11, 2016

ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ ប្រាក់​​ ​សុខុន​ ណែ​នាំ​ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​បន្ត​ដោះ​ស្រាយ​ករណី​ពល​រដ្ឋ​ខ្មែរ​ជាប់​ពន្ធនា​គារ​នៅ​ម៉ាឡេស៊ី​

បន្ទាប់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជាមួយអាជ្ញាធរ      ម៉ាឡេស៊ី ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន១៨នាក់ ពីពន្ធនាគារ Bukit Jalil នាពេលថ្មីៗនេះ ក៏មាន ការលេចចេញនូវព័ត៌មានថា នៅមានពលរដ្ឋខ្មែរកំពុងជាប់នៅពន្ធនាគារ Juru ប្រទេសម៉ាឡេស៊ី។

ក្រោយពីទទួលបានព័ត៌មានខាងលើ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី៖

  • ត្រូវខិតខំឈ្មុសឈ្មុលរាល់ការលំបាកក្នុងការទាក់ទងជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជាមិត្ត ដើម្បីស្រាវជ្រាវថាតើមានពលរដ្ឋខ្មែរកំពុងជាប់ឃុំនៅពន្ធនាគារ Juru ក៏ដូចជាពន្ធនាគារផ្សេងទៀតនៅម៉ាឡេស៊ីឬទេ។
  • ក្នុងករណីមានពលរដ្ឋខ្មែរកំពុងជាប់ឃុំ ត្រូវចុះទៅពិនិត្យ-សួរសុខទុក្ខដល់ទីកន្លែង ហើយខិតខំអន្តរាគមន៍ស្នើសុំឲ្យមានការដោះលែងពលរដ្ឋខ្មែរដែលកំពុងជាប់ឃុំឃាំង ដើម្បីពួកគេបានវិលត្រឡប់មកកម្ពុជាវិញ។

              ភ្នំពេញ, ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៦