សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 5, 2016

ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ជួយ​ពល​ករ​-ពល​ការិនី​​ខ្មែរ​​ ចំនួន​ ០៨​ នាក់ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយពលការិនីខ្មែរ ចំនួន០៨រូប ដូចមានឈ្មោះខាងក្រោម អោយបាន វិលត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន ៖

១- ពលការិនី គៀត ណាត អាយុ៥០ឆ្នាំ រស់នៅភូមិកន្លែងកើត ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម បានទៅធ្វើការជាអ្នកបោស សំអាតនៅសណ្ឋាគារ នៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ ២០០៦ តាមរយៈមេខ្យល់ឈ្មោះ សាក់ មុនី ។ ដោយមានការលំបាកក្នុងការងារ ពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។។

ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី គៀត ណាត បានបើក ប្រាក់ខែដែលនៅសល់ជូននាង ទិញផ្តល់សំបុត្រយន្តហោះអោយ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

២- ពលការិនី ហ៊ុន ហ៊ឹម អាយុ ២៩ ឆ្នាំ រស់នៅភូមិកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ចូលទៅប្រទេសម៉ាឡេស៊ី តាំងពីឆ្នាំ២០០៩ ធ្វើការតាមផ្ទះ តាមរយៈក្រុមហ៊ុន Philimore។ ដោយមានការលំបាកក្នុងការងារពេកបាន  មកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មក កម្ពុជាវិញ ។

ក្រោមការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះឲ្យ និងបង់ ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

៣- ពលការិនី ឆាយ ធូ  អាយុ២៩ ឆ្នាំ រស់នៅភូមិពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានចូលទៅ ប្រទេសម៉ាឡេស៊ីដោយខ្លួនឯង តាំងពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៥ ហើយធ្វើការជាអ្នកលក់ផ្លែឈើអោយគេ។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំ ស្ថានទូតជួយ ឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

និង ៥- ពលករ  ប៉ោ ភ័ណ   អាយុ២៨ ឆ្នាំ និង ពលការិនី  យ៉ុង រី   អាយុ២៧ ឆ្នាំ ត្រូវជាប្តីប្រពន្ធនិងគ្នា រស់នៅភូមិរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានចាញ់បោកមេខ្យល់ ចូលទៅប្រទេសម៉ាឡេស៊ីតាំងពីខែធ្នូ ឆ្នាំ២០១៥ ដោយធ្វើការងារខាងផ្នែកសំណង់។ ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ។

បញ្ជាក់៖ ពលករ ពលការិនីទាំង០៥នាក់ ៖គៀត ណាត, ហ៊ុន ហ៊ឹម, ឆាយ ធូ, ប៉ោ ភ័ណ និងយ៉ុង រី   នឹងមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៦  ខែសីហា ឆ្នាំ២០១៦  តាមជើងយន្តហោះAK៥៣៤  វេលាម៉ោង១៥:៥៥នាទី

៦-ពលការិនី  សួង ម៉ារី   អាយុ២៨ ឆ្នាំរស់នៅភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាមរយៈមេខ្យល់ តាំងពីឆ្នាំ២០១៣ ។ដោយមានការលំបាកក្នុងការងារពេក បានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

ស្ថានទូតបានបានទំនាក់ទំនងជាមួយប៉ូលីសម៉ាឡេស៊ី និងដាក់ពាក្យប្តឹងទៅតុលាកាចំពោះថៅកែរបស់នាងឈ្មោះ Lai ដែលពុំព្រមមក បំភ្លឺនៅតុលាកា  ហើយក៏បានជួយសំរួលបែបបទឲ្យនាង និងទិញសំបុត្រយន្តហោះឲ្យនាងបានវិលត្រឡប់មកកម្ពុជាវិញ ។

៧-ពលការិនី  សុះ សាណី   អាយុ៣០ឆ្នាំ  រស់នៅភូមិជ្រលងកៃស្នា ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទៅប្រទេស ម៉ាឡេស៊ី ធ្វើការជាអ្នកបកប្រែ តាំងពីថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុន Man Power 168 ។ ដោយមានការលំបាកក្នុង ការងារ ពេកបានមកសុំស្ថានទូត ជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

ក្រោមការអន្តរាគមន៍ពីស្ថានទូត លោកHor ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ផ្តល់សំបុត្រយន្តហោះអោយ និងបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ ម៉ាឡេស៊ី។

បញ្ជាក់៖ ពលការិនី សួង ម៉ារី  និង សុះ សាណី នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០១៦ តាមជើងយន្តហោះAK៥៣៤  វេលាម៉ោង១៥:៥៥នាទី

៨- ពលការិនី សេង ដាលីន (ឈ្មោះពិត ហ៊ុន ជា)  អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយកាល ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានទៅប្រទេសម៉ាឡេស៊ី ធ្វើការតាមផ្ទះ តាំងពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៤ តាមរយៈមេខ្យល់ ។ ដោយមានការលំបាកក្នុងការងារពេកបានមកសុំស្ថានទូតជួយឲ្យបានវិលត្រឡប់មកកម្ពុជាវិញ ។

ដោយមានការអន្តរាគមន៍ពីស្ថានទូត ថៅកែរបស់ពលការិនី បានបានបើកប្រាក់ខែ ដែលនៅសល់ជូននាង ។ ស្ថានទូត បានធ្វើលិខិត បើកផ្លូវឲ្យនាង និងជូននាងទៅបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

បញ្ជាក់៖ ពលការិនី សេង ដាលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១៦  តាមជើងយន្ តហោះAK៥៤២  វេលាម៉ោង០៧:៥០នាទី ព្រឹក ។

ក្នុងកំឡុងពេលរង់ចាំការវិលត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូបចុក ដល់ពលករ និងការិនីខ្មែរ ទាំង ៨រូប ខាងលើនេះផងដែរ។

 ភ្នំពេញ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៦