សេចក្តីប្រកាសព័ត៌មាន

  • ខែ​សីហា 10, 2016

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​របស់​ពល​រដ្ឋ​ខ្មែរ​ដែល​ចូល​ប្រទេស​ថៃ​ខុស​ច្បាប់​ និង​ធ្វើ​ការ​ខុស​ច្បាប់​

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនព័ត៌មានថា ស្ថានទូតបានអន្តរាគមន៍ដោះស្រាយករណីពលករខ្មែរជួបបញ្ហា និងត្រូវបានចាប់ ឃុំខ្លួនពីបទចូលប្រទេសថៃធ្វើការខុសច្បាប់ ដូចខាងក្រោម៖

១- ការផ្តល់ជំនួយដល់ពលករខុសច្បាប់៩នាក់ នៅទីក្រុងបាងកក នៅថ្ងៃទី ២៧ កក្កដា ២០១៦

ស្ថានទូតបានទទួលពលករខុសច្បាប់ចំនួន៩នាក់ ( ប្រុស ៧ នាក់  ស្រី ២ នាក់) ឲ្យស្នាក់នៅក្នុងស្ថានទូត ២យប់ (២៧-២៨ កក្កដា) ព្រមទាំងចេញលិខិតបើកផ្លូវ  ឧបត្ថម្ភថ្លៃហូបចុក និងថ្លៃរថយន្តធ្វើដំណើរដល់ពលករ៧នាក់ ដែលយល់ព្រមវិលមកកម្ពុជាវិញ តាមការ ណែនាំរបស់ស្ថានទូត។  ពលករ២នាក់បី្ត-ប្រពន្ធដែលចេះភាសាថៃ មិនព្រមវិលទៅកម្ពុជាវិញទេ ហើយបានចេញពីស្ថានទូតទៅបន្ត រកការងារធ្វើដោយខុសច្បាប់។  ពលករទាំង៩នាក់ ចូលទៅប្រទេសថៃក្នុងនាមជាទេសចរ  តែទៅធ្វើការដោយខុសច្បាប់ ដោយប្តូរ កន្លែងធ្វើការពីមួយទៅមួយ(លិខិតឆ្លងដែនសិ្ថតនៅក្នុងដៃនិយោជកដំបូង)។  ពួកគាត់បាន រត់ចោលកន្លែង ធ្វើការចុងក្រោយដោយមាន មេខ្យល់សន្យានាំទៅធ្វើការនៅកន្លែងថី្ម តែពេលមិនឃើញមេខ្យល់មកតាមការណាត់ ភ័យខ្លាចប៉ូលីសចាប់ខ្លួន ទើបហៅស្ថានទូត ឲ្យជួយ។ ស្ថានទូតសំរេចចេញលិខិតបើកផ្លូវដល់ពលករទាំងនេះ ព្រោះបើទាមទារលិខិតឆ្លងដែនពីនិយោជកចាស់យកមកប្រើនោះ ពលករនឹងត្រូវជាប់ទោសឃុំខ្លួន ហើយត្រូវបង់ពិន័យយ៉ាងច្រើន(៥០០/បាតថៃ)សំរាប់ការស្នាក់នៅហួសពេលកំណត់ និងធ្វើការខុស ច្បាប់។

ករណីពលករខ្មែរនាក់ ត្រូវប៉ូលីសចាប់ឃុំខ្លួននៅខេត្តAyutthaya ថ្ងៃទី កក្កដា ២០១៦

ក្នុងចំណោមពលករទាំងនាក់(ស្រី១៥ នាក់ និងប្រុសម្នាក់) គឺ១១នាក់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ តែជាប់ទោសពីបទ ធ្វើការខុសកន្លែងអនុញ្ញាត ហើយ៥នាក់ពុំមានកាន់ឯកសារអ្វីទាំងអស់។ ស្ថានទូតបានបញ្ជូនមន្រី្តទៅសួរសុខទុក្ខពលករទាំងនេះនៅ ពន្ធនាគារខេត្ត Ayutthaya  ព្រមទាំងអន្តរាគមន៍ជំរុញឲ្យមានការកាត់កី្តឆាប់រហ័ស និងឲ្យក្រុមហ៊ុន World Asia Success Co., Ltd. ជានិយោជកបច្ចុប្បន្ន រ៉ាប់រងការបញ្ជូនពលករ១៤រូបឲ្យវិលត្រឡប់ទៅកម្ពុជាដើម្បីរៀបចំបែបបទមកធ្វើការនៅថៃវិញដោយស្របច្បាប់ ក្រោយពីតុលាការយល់ព្រមឲ្យដោះលែងនៅថ្ងៃ០១ សីហា ២០១៦។ នៅសល់២នាក់ទៀត មិនទាន់ត្រូវបានដោះលែង ព្រោះមានប្រវត្តិ ធ្លាប់ប្រព្រឹត្តល្មើសកន្លងមក។

ករណីពលករ៣៤នាក់ ត្រូវប៉ូលីសចាប់ឃុំខ្លួននៅខេត្តឈុនបុរី កាលពីថ្ងៃទី កក្កដា ២០១៦

កម្លាំងសមត្ថកិច្ចចំរុះថៃបានចាប់ខ្លួនពលករខ្មែរ៣៤នាក់ (ស្រី២០ នាក់ និងប្រុស១៤នាក់) ពីបទធ្វើការគ្មានការអនុញ្ញាត។ ពលករទាំង នេះ កាន់លិខិតឆ្លងដែនចូលទៅប្រទេសថៃក្នុងនាមជាទេសចរ ដោយមានក្រុមហ៊ុនទទួលឲ្យធ្វើការ ហើយកាត់ប្រាក់ខែយកទៅបំពេញ បែបបទជាពលករស្របច្បាប់តាមប្រព័ន្ធMOU ជាក្រោយ។  ប៉ុន្តែអស់ពេលជិតមួយឆ្នាំរហូតដល់ថៃ្ងប៉ូលីសចាប់ខ្លួន នៅតែមិនទាន់ បំពេញបែបបទបាន។

មន្រ្តីស្ថានទូត បានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុននិងប៉ូលីសទទួលខុសត្រូវក្តីខាងលើ ដើម្បី ជំរុញការបើកសវនាការកាត់ទោស ឲ្យបានរួសរាន់ និងដោះស្រាយឲ្យពលករទាំងអស់ឆាប់បានវិលត្រឡប់មកកម្ពុជាវិញ។ តុលាការខេត្តឈុនបុរី គ្រោងបើកសវនាកា រក្តីខាងលើ នៅថ្ងៃទី ២៦ សីហា ២០១៦។

ករណីពលករ១៩ នាក់ ត្រូវប៉ូលីសចាប់ឃុំខ្លួននៅខេត្ត Narathiwat ថ្ងៃទី ៧ មិថុនា ២០១៦

សមត្ថកិច្ចចម្រុះដឹកនាំដោយកងទ័ពជើងទឹកថៃ បានចាប់នាវាលក់ប្រេងចំនួន៣គ្រឿង ក្នុងនោះមានពលករខ្មែរសរុបចំនួន១៩នាក់ ដែលចូលទៅធ្វើការខុសច្បាប់តាមរយៈមេខ្យល់ដោយពុំមានឯកសារអ្វីទាំងអស់ ពលករទាំងអស់កំពុងត្រូវឃុំឃាំងនៅពន្ធនាគារខេត្ត ណារ៉ាធីវ៉ាត់ រង់ចាំការកាត់ទោសពីបទចូលប្រទេសថៃខុសច្បាប់ និងធ្វើការងារដោយគ្មានការអនុញ្ញាត។  ដោយឡែក ក្នុងចំណោម ពលករ១៩នាក់នេះ មានម្នាក់ឈ្មោះ ប៊ុន ឡា អាយុ៣៦ឆ្នាំ មកពីខេត្តព្រៃវែង ត្រូវជាប់ចោទពីបទល្មើសគ្រឿងញៀន ដោយសារខណៈ ប៉ូលីសសាកសួរចម្លើយជាបឋម  ពលកររូបនេះបានទទួលអះអាងថាថ្នាំញៀនអមហ្វេតាមីន ចំនួន៣០០គ្រាប់ ដែលសមត្ថកិច្ចរកឃើញ ក្នុងពេលឆែកឆេរលើទូក គឺជារបស់ខ្លួន។ ប៉ុន្តែតាមការបញ្ជាក់របស់សាច់ញាតិពលករ ប៊ុន ឡា  គាត់បានឆ្លើយបែបនេះតាមការណែនាំ របស់ថៅកែទូក ដែលសន្យាថាបើឆ្លើយតាមគេ គេនឹងជួយឲ្យចេញពីពន្ធនាគារបានឆាប់។

តាមសំណើរបស់ស្ថានទូត  ប៉ូលីសទទួលខុសត្រូវក្តីខាងលើបានឯកភាពថានឹងចាត់ការសួរចម្លើយពលករទាំងអស់ជាថី្មឡើងវិញ ហើយ និងជម្រុញការកាត់ទោសឲ្យបានឆាប់។   ស្ថានទូតនឹងបញ្ជូនមន្រ្តីឲ្យធ្វើដំណើរទៅខេត្តណារ៉ាធីវ៉ាត់ជាមួយមេធាវី ក្នុងពេលឆាប់ៗនេះ ដើម្បីសួរសុខទុក្ខពលករ និងជំរុញការដោះស្រាយករណីនេះ៕

ភ្នំពេញ, ថ្ងៃទី១០ ខែ សីហា ឆ្នាំ ២០១៦