ដំណឹង

  • ខែ​កក្កដា 9, 2019

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍

នៅព្រឹកថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ជំនួយអភិវឌ្ឍធនធានមនុស្សរបស់ជប៉ុន (JDS) សម្រាប់ឆ្នាំ២០១៩ ចំនួន ២៤ នាក់ នៅទីស្តីការក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការសិក្សានៅបរទេស ក្នុងគោលបំណងបង្កើនចំណេះដឹងដល់ធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាថ្នាក់ដឹកនាំនៅថ្ងៃអនាគត។