ព័ត៌មាន

  • កក្កដា ១៨, ២០១៩

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងឯកឧត្តម Nguyen Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦

នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងឯកឧត្តម Nguyen
Quoc Dung អនុរដ្ឋមន្ត្រីការបរទេស វៀតណាម បានអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់នយោបាយ លើកទី ៦ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចពិគ្រោះយោបល់នយោបាយនេះ រៀបចំឡើងផ្អែកលើ «អនុស្សរណៈនៃការយោគយល់គ្នារវាង
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស
នៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ដែលបានចុះហត្ថលេខានៅឆ្នាំ២០០១ ក្នុងគោលបំណង
ពិនិត្យឡើងវិញ វាយតម្លៃ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់វិស័យ។