ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កក្កដា ១៩, ២០១៩

ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា អមដោយលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនមីយ៉ាន់ម៉ា ក្នុង ឱកាសបុណ្យខួបរំឭកទុក្ករបុគ្គលលើកទី៧២

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា អមដោយលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនមីយ៉ាន់ម៉ា ក្នុង ឱកាសបុណ្យខួបរំឭកទុក្ករបុគ្គលលើកទី៧២ នៅព្រះសុសានទុក្ករបុគ្គល នៅទីក្រុងយ៉ាងហ្គូន ប្រទេស     មីយ៉ាន់ម៉ា។

ពិធីបុណ្យទុក្ករបុគ្គល គឺជាការរំឭកដល់វីវជនស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុឯករាជ្យជាតិ ក្នុងឆ្នាំ១៩៤៧ ដែលក្នុងនោះរួមមាន នាយឧត្ដមសេនីយ៍ អោង សាន និងវីរជនចំនួន៨នាក់ផ្សេងទៀត។