ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កក្កដា ២៣, ២០១៩

ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋកូរ៉េ​ អមដោយ ទីប្រឹក្សាការងារ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ១២នាក់

នារសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណរដ្ឋកូរ៉េ​ អមដោយ ទីប្រឹក្សាការងារ បានចុះសួរសុខទុក្ខបងប្អូនពលករខ្មែរចំនួន ១២នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន HANMI COLOR PACK Co.,Ltd នាទីក្រុងអានសាន ខេត្តខ្យងគី។

លោក Tae Ro Ahn ប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណ ដល់ឯកអគ្គរាជទូតដែលបានអញ្ជើញមក    ទស្សនៈកិច្ចនៅរោងចក្រ និងកោតសរសើរដល់ពលករកម្ពុជា ដែលបានយកចិត្តទុក្ខដាក់បំពេញការងារ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានអត្តចរិកស្លូតបូត និងសាមគ្គីភាព។