ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 23, 2019

ឯកឧត្តម​ ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក រួមជាមួយឯកអគ្គរាជ/រដ្ឋទូត និងតំណាងនៃប្រទេសសមាជិក​អាស៊ានផ្សេងទៀត​​ បានចូលរួមសិក្ខាសាលាស្តីពី “ASEAN MATTERS FOR AMERICA / AMERICA MATTERS FOR ASEAN”

នៅថ្ងៃទី២៣ ខែកក្កដា ឯកឧត្តម​ ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក រួមជាមួយឯកអគ្គរាជ/រដ្ឋទូត និងតំណាងនៃប្រទេសសមាជិក​អាស៊ានផ្សេងទៀត​​ បានចូលរួមសិក្ខាសាលាស្តីពី “ASEAN MATTERS FOR AMERICA / AMERICA MATTERS FOR ASEAN” គាំទ្រ​ដោយមជ្ឈមណ្ឌលបូព៌ា-បច្ចិម​​ ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក​ និងវិទ្យាស្ថានស្រាវជ្រាវ​អាស៊ី-អាគ្នេយ៍ Yusof Ishak ។

អ្នក​តំណាងរាស្ត្រ​ Ann Wagner នៃ​ការិយាល័យកិច្ចការបរទេស និងជាសហប្រធាននៃគណៈកម្មាធិការកិច្ចការ​​អាស៊ាន អ្នកតំណាងរាស្ត្រ Ted Yoho នៃ​គណៈកម្មាធិ​ការកិច្ចការបរទេស និងជា​សមាជិកអនុ    គណៈកម្មាធិការអាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំង​ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ត្រូវបានអញ្ជើញឱ្យចូលរួមថ្លែង​សុន្ទរកថា​នៅក្នុងកម្មវិធីនេះ។