ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កក្កដា 25, 2019

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម​ និងមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឡេ ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម​ និងមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ឡេ ថាញ់ឡុង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាម ដើ​ម្បីទទួលការបំពាក់គ្រឿងឥស្សរិយសជាន់ខ្ពស់វៀតណាម “ដើ​ម្បីបុព្វហេតុយុត្តិធម៌” ចំពោះ​ការ​រួមចំណែកជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់  និងយុត្តិធម៌   រវាងក្រសួងយុត្តិធម៌  នៃ​ប្រទេសទាំងពីរ នៅទីស្តីការក្រសួងយុត្តិធម៌ ទីក្រុងហាណូយ ស.ស.វៀតណាម។