ព័ត៌មាន

  • កក្កដា ៣០, ២០១៩

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្

នៅព្រឹកថ្ងៃទី ៣០ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣០ ខែកក្កដា ដល់ ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ គឺជាឱកាសដែលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងសមភាគីពីប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍនានា ពិនិត្យ វាយតំលៃពីទំនាក់ទំនងលើវិស័យនៃកិច្ចសហប្រតិបត្តិការនានា ក្នុងគោលបំណងរក្សានូវមជ្ឍភាពអាស៊ាន ចំពោះការប្រែប្រួលផ្នែកភូមិសាស្រ្តនយោបាយដែលកំពុងកើតមានឡើង។