ដំណឹង

  • ខែ​កក្កដា 31, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប្រាយុទ្ធ ច័ន្ធអូចា

នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ប្រាយុទ្ធ ច័ន្ធអូចា នាយករដ្ឋមន្រ្តីថៃ ក្នុងឱកាសដែលរដ្ឋមន្រ្តីការបរទេសអាស៊ានកំពុងជួបប្រជុំក្នុងកិច្ចប្រជុំលើកទី ៥២ នៅទីក្រុងបាងកក ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក។