ព័ត៌មាន

  • សីហា ១, ២០១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Winston Peters រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ បានធ្វើជាសហប្រធានកិច្ចប្រជុំអាស៊ាន+១ជាមួយនូវែលហ្សេឡង់

ក្នុងឋានៈជាប្រទេសសម្របសម្រួលការងារអាស៊ាន-នូវែលហ្សេឡង់ (២០១៨-២០២១) នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តម Winston Peters រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ បានធ្វើជាសហប្រធានកិច្ចប្រជុំអាស៊ាន+១ជាមួយនូវែលហ្សេឡង់ នៅទីក្រុងបាងកក។