ដំណឹង

  • ខែ​សីហា 1, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានអញ្ជើញចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាភាគីរបស់ប្រទេសប៉េរូ ក្នុងសន្ធិសញ្ញាមិត្តភាព

នៅរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការបរទេសអាស៊ាននានា បានអញ្ជើញចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាភាគីរបស់ប្រទេសប៉េរូ ក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអគ្នេយ ដែលភាគីប៉េរូ តំណាងដោយឯកឧត្តម Jaime Antonio Pomareda Montenegro អនុរដ្ឋមន្រ្តីការបរទេសប៉េរូ។