ព័ត៌មាន

  • សីហា ៧, ២០១៩

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញធ្វើដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញធ្វើដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមជាមួយរដ្ឋមន្រ្តីការបរទេស និងតំណាងប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារលេខាធិការដ្ឋានអាស៊ានថ្មីមួយ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។