ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 1, 2019

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម  បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាទើបតែងតាំងថ្មីប្រចាំវៀតណាម

នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម អមដោយលោក សុខ រិទ្ធី លេខាធិការទី១ បានទទួលជួបសំណេះសំណាលជាមួយ ឯកឧត្តម Pranay Verma ឯកអគ្គរដ្ឋទូតឥណ្ឌាទើបតែងតាំងថ្មីប្រចាំវៀតណាម នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុង​ ហាណូយ ប្រទេសវៀតណាម។