ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ៨, ២០១៩

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានចូលរួមពិធីបង្ហូតទង់ ដើម្បីប្រារព្ធខួបលើកទី៥២ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន

នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានចូលរួមពិធីបង្ហូតទង់ ដើម្បីប្រារព្ធខួបលើកទី៥២ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (០៨ សីហា ១៩៦៧-០៨​ សីហា​ ២០១៩) ដែលពិធីនេះ រៀបចំដោយក្រសួងការបរទេសវៀតណាម ក្រោមអធិបតីភាព​ឯកឧត្តម Ngugen Quoc Dung អនុរដ្ឋមន្រ្តីការបរទេស នៅទីស្តីការក្រសួងការបរទេសវៀតណាម ទីក្រុងហាណូយ ។