ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ១២, ២០១៩

ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា បានចូលរួមពិធីបើក «ASEAN​WEEK 2019»

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា អមដោយលោកស្រី ឌី យឿន ទីប្រឹក្សា និងលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានចូលរួមពិធីបើក «ASEAN​WEEK 2019» ដែលរៀបចំដោយឯកអគ្គរាជទូត/រដ្ឋទូតអាស៊ាន ប្រចាំមីយ៉ាន់ម៉ា និងក្រសួងការបរទេសមីយ៉ាន់ម៉ា នៅសាល Side Atrium Hall of Junction City នាទីក្រុងយ៉ាងហ្គូន ពីថ្ងៃទី១២-១៨ ខែសីហា ឆ្នាំ២០១៩។