ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កក្កដា ៣១, ២០១៩

ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ បានទទួលជួប ឯកឧត្តម Alexander Vasilievich SHULGIN

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ អមដោយ លោក ស្វាយ ណារិន ទីប្រឹក្សាស្ថានទូត បានទទួលជួប ឯកឧត្តម Alexander Vasilievich SHULGIN ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្សីប្រចាំប្រទេសហូឡង់ និងជាតំណាងអចិន្រ្តៃយ៍ប្រចាំអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) នៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំបែលហ្ស៊ិក។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានានាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្សី នៅក្នុងក្របខ័ណ្ឌអង្គការសម្រាប់ការហាមឃាត់អាវុធគីមី។