ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ១៨, ២០១៩

ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា អញ្ជើញចូលរួមពិធីបុណ្យម្ហូបអាហារអាស៊ាន ឆ្នាំ២០១៩

ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា បានដឹកនាំមន្រ្តីស្ថានទូត ចូលរួមពិធីបុណ្យម្ហូបអាហារអាស៊ាន ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាតម៉ាន់ដាឡេ នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា ដោយបានដាក់តាំងបង្ហាញម្ហូបអាហារជាតិ និងផលិតផលខ្មែរនានា រួមមាន នំបញ្ចុក សាច់គោអាំង នំអន្សមជ្រូក នំគម នំបត់ ម្រេច ស្ករត្នោត ស្គរខ្មែរ រូបចម្លាក់អប្សរា រូបចម្លាក់តំណាងប្រាសាទអង្គរវត្ត រនាថ ក្រមា និងផ្លែឈើ ជាដើម។