ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 22, 2019

ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ែលហ្ស៊ិក ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងព្រុចសែល

កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊ែលហ្ស៊ិក​ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល  ក្រោមប្រធានប្តូរវេនមីយ៉ាន់ម៉ា  នៅស្ថានទូតមីយ៉ាន់ម៉ានៅទីក្រុងព្រុចសែល។  កិច្ចប្រជុំនេះ  បានពិភាក្សាអំពីការវិវឌ្ឍ និងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប រួមទាំងគម្រោងសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងព្រុចសែល ផងដែរ។