ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 23, 2019

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលា លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធបណ្តាអង្គការសមាគមមិត្តភាពវៀតណាម

នៅល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជា បានជួបសម្តែងការគួរសម និងជម្រាបលា ​លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធបណ្តាអង្គការ សមាគមមិត្តភាពវៀតណាម និងសហការី  និងសមាជិកសមាគមមិត្តភាពវៀតណាម-កម្ពុជា​។ ក្នុងឱកាសនោះ  គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ខ្ពស់បំផុតរបស់សម្ព័ន្ធបណ្តាអង្គការសមាគមមិត្តភាពវៀតណាម  “ដើម្បីបុព្វហេតុសន្តិភាព និងមិត្តភាពនៃប្រជាជន” ​ត្រូវបានប្រគល់ជូន ឯកឧត្តម ប្រាក់ ងួនហុង ដែលបាន​ចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម​ ។ ក្នុងពិធី​នេះក៏មានការចូលរួមដោយតំណាងក្រសួងការបរទេស​ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា​ ផងដែរ។