ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៦, ២០១៩

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលា រដ្ឋមន្រ្តីការពារជាតិវៀតណាម

នៅព្រឹកថ្ងៃទី២៦​ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជា បានជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្ដម Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម​ ។