ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កញ្ញា ៦, ២០១៩

ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប រៀបចំអាហារការងារជូនលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកឧត្តមឯកអគ្គរាជទូតប្រធានបេសកកម្មនៃព្រះរាជា ណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប អមដោយមន្រ្តីស្ថានទូត​ បានរៀបចំអាហារការងារជូនលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងពេលដែលលោកជំទាវត្រូវបានតែងតាំងដើម្បីបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗនេះ។​​ លោកជំទាវបាន​ជម្រាបជូនថា លោកជំទាវមានសេចក្តីរីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកជំទាវនឹងបន្តពង្រឹងទំនាក់ទំនងរវាង កម្ពុជា និងអឺរ៉ុបឲ្យកាន់តែស៊ីជម្រៅថែមទៀត។