ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • កញ្ញា ១២, ២០១៩

លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតកម្ពុជាប្រចាំអាល្លឺម៉ង់ រៀបចំកម្មវិធីរំលឹកខួបលើកទី៥២នៃទិវាបង្កើតអាស៊ាន

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងជាប្រធានគណៈកម្មាធិការអាស៊ាន-ប៊ែរឡាំង បានរៀបចំកម្មវិធីខួបលើកទី៥២ នៃទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍-អាស៊ាន (០៨ សីហា ១៩៦៧-០៨ សីហា ២០១៩) ក្រោមអធិបតីភាពលោកជំទាវ Renate Kunast សមាជិកសភាអាល្លឺម៉ង់ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពអាស៊ាន-ប៊ែរឡាំង ដោយមានការចូលរួមពីអង្គទូតនានា សមាជិកសភាអាល្លឺម៉ង់ ក្រសួងស្ថាប័នអាល្លឺម៉ង់ ក្រុមធុរកិច្ច ដោយបានដាក់បង្ហាញម្ហូបអាហារ និងផលិតផលអាស៊ាន នៅសណ្ឋាគារ Maritim ProArt ទីក្រុងប៊ែរឡាំង។