ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​សីហា 29, 2019

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជួបសម្តែងការគួរសម និងជម្រាបលា នាយករដ្ឋមន្រ្តីវៀតណាម

នៅល្ងាចថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្ដម Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅប្រទេសវៀតណាម​។