ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ២៩, ២០១៩

ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា អញ្ជើញចូលជួបសំដែងការគួរសមនិងជម្រាបលា លោកជំទាវ អោង សានស៊ូជី

នៅថ្ងៃទី​២៩​ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម សុក​ ជា​ ឯកអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដោយមន្រ្តីស្ថានទូតនិងអនុព័ន្ធយោធា បានចូលជួបសម្តែងការគួរសម ដើម្បីជម្រាបលាលោកជំទាវ​ អោង​ សានស៊ូជី​ ​ទីប្រឹក្សារដ្ឋ​និងជារដ្ឋមន្ត្រី​ការបរទេសមីយ៉ាន់ម៉ា ក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការទូតរយៈពេល០៣ឆ្នាំរបស់ឯកឧត្តម នៅមីយ៉ាន់ម៉ា។