ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • សីហា ៣០, ២០១៩

ឯកឧត្ដម សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា អញ្ជើញចូលជួបសំដែងការគួរសមនិងជម្រាបលា ប្រធានាធិបតីមីយ៉ាន់ម៉ា

នៅថ្ងៃទី​៣០ ខែសីហា ឆ្នាំ២០១៩​ ឯកឧត្តម សុក​ ជា​ ឯកអគ្គរាជទូត​នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដោយមន្រ្តីស្ថានទូត និងអនុព័ន្ធយោធា បានចូលជួបសម្តែងការគួរសម ដើម្បីជម្រាបលាឯកឧត្តម  វិន ម្យីន ​ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងឱកាសបញ្ចប់​អាណត្តិបេសកកម្មការទូតរយៈពេល០៣ឆ្នាំរបស់ឯកឧត្តម នៅមីយ៉ាន់ម៉ា។