ព័ត៌មាន

  • កញ្ញា ២៧, ២០១៩

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ប្រាក់​ សុខុន​ និង​ ឯកឧត្តម សឺហ្គេ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានជួបពិភាក្សាទ្វេភាគី​

នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ​ថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០១៩​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ ប្រាក់​ សុខុន​ និង​ ឯកឧត្តម សឺហ្គេ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានជួបពិភាក្សាទ្វេភាគី​ និងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី «ការមិនដាក់សព្វាវុធលើលំហអាវកាស» ក្នុងឱកាសអញ្ជើញចូលរូមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤​។​