ដំណឹង

  • ខែ​កញ្ញា 28, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ ដែលបានរៀបចំឡើងស្របពេលជាមួយកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ។