ដំណឹង

  • ខែ​តុលា 15, 2019

លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី  បានដឹកនាំថ្នាក់ដឹកនាំក្រសួងដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»

នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំថ្នាក់ដឹកនាំក្រសួងដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ខួបប្រាំពីរឆ្នាំដែលព្រះអង្គយាងសោយទីវង្គត់។