ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​កញ្ញា 19, 2019

ឯកឧត្តម ណុំ ពិសិដ្ឋ ប្រធានបេសកកកម្មកម្ពុជាប្រចាំអឺរ៉ុប អញ្ជើញទៅបំពេញបេសកកម្ម នៅទីក្រុងវីយែន ប្រទេសអូទ្រីស

កាលពីថ្ងៃទី ១៦-១៩ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​បែលហ្ស៊ិក អូទ្រីស ហូល្លង់ លុចសំបួ​ និង​ជា​ប្រធានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញទៅបំពេញបេសកកម្មនៅទីក្រុង​វីយែន នៃសាធារណរដ្ឋអូទ្រីស។ ក្នុងឱកាសបំពេញបេសកកម្មនៅទីក្រុងវីយែន​ ឯកឧត្តមឯកអគ្គរាជទូតបានជូនសារតាំងដល់ ឯកឧត្តម Alexander Van der Bellen ប្រធានាធិបតីនៃសាធារណរដ្ឋអូទ្រីស​ និងបានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អូទ្រីសមួយចំនួន​ រួមមាន​ ឯកឧត្តម​ Alexander MARSCHIK អគ្គនាយកទទួលបន្ទុកកិច្ចការទ្វេភាគី​ ឯកឧត្តម​ Andreas RIECKEN អគ្គនាយកទទួលបន្ទុកកិច្ចការសហភាពអឺរ៉ុប​ និងពហុភាគី​ នៃក្រសួងការបរទេសអូទ្រីស​ និងលោក Christoph RAMOSER ប្រធាននាយកដ្ឋានទទួលបន្ទុកទំនាក់ទំនងសាកលវិទ្យាល័យអន្តរជាតិ​ នៃក្រសួងអប់រំ​ វិទ្យាសាស្រ្ត​ និងស្រាវជ្រាវ​ ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូទ្រីស​។