ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 22, 2019

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអ.ស.ប នៅទីក្រុងញូវយ៉ក ជួបជាមួយសមភាគីចិន

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត តំណាង​អចិន្រ្តៃយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក បានទទួលជួបជាមួយឯកឧត្តមZhang Jun​ ឯកអគ្គរដ្ឋទូត តំណាងអចិន្រ្តៃយ៍តែងតាំងថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន​ប្រចាំអ.ស.ប​។ ភាគីទាំងពីរបានពិភាក្សា និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ និងគាំទ្រគ្នាទៅវិញទៅមកចំពោះបញ្ហានានាក្នុងប្រយោជន៍រួមទាំងសង្ខាងនៅក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ។