ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 30, 2019

ស្ថានទូតកម្ពុជានៅអង់គ្លេស រៀបចំកម្មវិធី “រសជាតិអាហារពីតំបន់អាស៊ាន”

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស សហការជាមួយ ASEAN London Committee (ALC) និង Westminster Kingsway College បានរៀបចំកម្មវិធី រសជាតិអាហារពីតំបន់អាស៊ាន (TASTE OF ASEAN)ដែលមានភ្ញៀវបរទេសចូលរួមចំនួន២០០នាក់ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីវប្បធម៌ សិល្ប: ម្ហូប នំចំណី និងភេសជ្ជ:របស់ប្រទេស      អាស៊ាននីមួយៗ។

សម្រាប់កម្មវិធីនេះ ស្ថានទូតបានដាក់តាំងវត្ថុអនុស្សាវរីយ៍មួយចំនួន ដូចជា រូបចម្លាក់អង្គរវត្តធ្វើអំពីប្រាក់  រូបចម្លាក់អប្សារាធ្វើអំពីឈើ ក្បាច់ដៃរាំរបាំអប្សារាធ្វើអំពីម្រ័ក្សខ្មុក (Lacquer) ឧបករណ៍នេសាទធ្វើអំពីឬស្សី ចាក់បញ្ចាំងវីដេអូឃ្លីបអំពីទេសចរណ៍នៅកម្ពុជា និងរបៀបធ្វើ ”អាម៉ុក”។ ចំពោះមុខម្ហូប ស្ថានទូតបានជ្រើសយក”អាម៉ុក” រីឯភេសជ្ជ: ស្ថានទូតបានបម្រើជូនភ្ញៀវបរទេសនូវ “កាហ្វេមណ្ឌលគីរី នំ Angkor Cookies និង គ្រាប់ស្វាយចន្ទីខ្មែរ។

កម្មវិធី “TASTE OF ASEAN” នេះ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសសប្បាយរីករាយនិងទទួលបាននូវការកោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងពីភ្ញៀវបរទេស ចំពោះរសជាតិនៃ
អាម៉ុក”  គ្រាប់ស្វាយចន្ទី និងនំរបស់ខ្មែរ ។