ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 31, 2019

ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ជួបសំដែងការគួរសមជាមួយរដ្ឋមន្រ្តីការបរទេស នៃរដ្ឋគូវ៉ែត

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានជួបសំដែងការគួរសមនិងជូនសារតាំងចម្លង ចំពោះ ឯកឧត្តម Sheikh Sabah Khaled Al-Alhamdulillah ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសនៃរដ្ឋកូវ៉ែត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ។ល។  នឹងត្រូវបានពង្រឹង និងពង្រីកជាលំដាប់ នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរាជទូត។ ឯកឧត្តម ហ៊ុន ហាន បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរដ្ឋគូវ៉ែត ឲ្យកាន់តែប្រសើរថែមទៀត។