ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 1, 2019

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជួបសំដែងការគួរសមជាមួយប្រធានពិធីការរដ្ឋរបស់វៀតណាម

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបសំដែងការគួរសមនិងជូនសារតាំងចម្លង ចំពោះ ឯកឧត្តម Mai Phuong Dung ប្រធានពិធីការរដ្ឋ នៅក្រសួងការបរទេសវៀតណាម នាទីក្រុងហាណូយ។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀ់ត។