ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​តុលា 31, 2019

ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល

ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រធានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល ក្រោមប្រធានប្តូរវេនរបស់មីយ៉ាន់ម៉ា នៅស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីការវិវឌ្ឍន៍ និងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប រួមទាំងគម្រោងសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងព្រុចសែល ផងដែរ។