ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 4, 2019

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ជួបសំដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា

នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម អមដោយមន្រ្តីស្ថានទូត បានជួបសំដែងការគួរសមជាមួយឯកឧត្តម Jorge Rondon Uzcategui ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡា និងជាព្រឹទ្ធបុរសនៃអង្គទូតប្រចាំវៀតណាម នៅស្ថានទូតវ៉េណេស៊ុយអេឡា ក្នុងទីក្រុងហាណូយ។