ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 28, 2019

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួបជាមួយឯកអគ្គរដ្ឋទូតអាស៊ែបៃហ្សង់ និងឯកអគ្គរដ្ឋទូតឡាវ

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ចឺយ​ វិចិត្ត​ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចកម្ពុជា​ប្រចាំប្រទេស​ម៉ាឡេស៊ី​ បានជួបសម្តែងការគួរសមជាបន្តបន្ទាប់ជាមួយ​ ឯកឧត្តម​ព្រឹទ្ធទូត​​ Qaley Allahverdiyev ឯកអគ្គរដ្ឋទូតតអាស៊ែបៃហ្សង់ប្រចាំប្រទេសម៉ាឡេស៊ី​ និងឯកឧត្តម​ Houmdaophone Soukhaseum ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសម៉ាឡេស៊ី។

ក្នុង​ជំនួបទាំងពីរខាងលើនេះ​ ឯកឧត្តមឯកអគ្គរាជទូត បាន​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈអំពីការរឹតចំណង
ទំនាក់ទំនងរវាងស្ថានបេសកកម្ម​ និងស្ថានបេសកកម្ម​ និងលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
រវាងប្រទេសនិងប្រទេសតាមរយៈស្ថានបេសកកម្មរបស់ខ្លូនប្រចាំនៅប្រទេសម៉ាឡេស៊ី។  ការសន្ទនា​ក៏បានផ្តោតទៅលើការសង្កេតអំពីសភាពការណ៍នយោបាយ​និងសេដ្ឋកិច្ចនៅក្នុងប្រទេសម្ចាស់ផ្ទះ​ ព្រមទាំង​និន្នាការនយោបាយនៅក្នុងតំបន់អាស៊ាន​ និងក្រៅតំបន់ផងដែរ។