ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 28, 2019

ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសប៊្រុយណេ ចូលរួមទិវាបុណ្យជាតិរបស់ទីម័រឡេស្តេ

នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩  ឯកឧត្តម ហុក សុភា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសប្រ៊ុយណេ ដារូស្សាឡាម  បានអញ្ជើញចូលរួមខួបលើកទី ៤៤ នៃទិវាប្រកាសឯករាជ្យ និងខួបលើកទី១៧ ទិវាបុណ្យជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅសណ្ឋាគារ The Empire Hotel & Country Club, នៃប្រទេសប្រ៊ុយណេ ដារូស្សាឡាម។