ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​វិច្ឆិកា 29, 2019

ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតកម្ពុជាប្រចាំមីយ៉ាន់ម៉ា ជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងឯកអគ្គរដ្ឋទូតសិង្ហបូរី

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដោយលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានអញ្ជើញជួបសំដែងការគួរសមជាមួយ៖

. ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អ៊ីហ្សា ហ្វាដ្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំប្រទេស
មីយ៉ាន់ម៉ា នៅស្ថានទូតឥណ្ឌូណេស៊ី ក្នុងទីក្រុងយ៉ាងហ្គូន។

. លោកជំទាវ វ៉ានីសា ចាន់ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំប្រទេសមីយ៉ាន់ម៉ា នៅស្ថានទូត
សិង្ហបុរី ក្នុងទីក្រុងយ៉ាងហ្គូន។