ដំណឹង

  • ខែ​ធ្នូ 12, 2019

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន ឯកឧត្តម Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន ឯកឧត្តម Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ប៉ាគីស្ថាន ។