ដំណឹង

  • ខែ​ធ្នូ 12, 2019

ឯកឧត្តម លុយ ដាវីត បានប្រគល់ជូនលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នូវការឆ្លើយតបចុងក្រោយរបស់កម្ពុជា ចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ

នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នូវការឆ្លើយតបចុងក្រោយរបស់កម្ពុជា ចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុបអំពីការរកឃើញ និងសន្និដ្ឋាន ពាក់ព័ន្ធនឹងនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្នដែលបានផ្តល់ឲ្យព្រះរាជាណាចក្រកម្ពុជា ក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ-EBA”។