ដំណឹង

  • ខែ​ធ្នូ 13, 2019

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន​ដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ទីក្រុងម៉ាឌ្រីត​ ប្រទេសអេស្ប៉ាញ​ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤

នៅយប់ថ្ងៃទី១៣​ ខែធ្នូ​ ឆ្នាំ២០១៩​ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ទីក្រុងម៉ាឌ្រីត​ ប្រទេសអេស្ប៉ាញ​ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ី-អឺរ៉ុប លើកទី១៤ ដែល​នឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។