ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 19, 2019

ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមឯកអគ្គរាជទូត ណុំ ពិសិដ្ឋ ប្រធានស្ថានបេសកកម្មនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហភាពអឺរ៉ុប បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងព្រុចសែល ក្រោមប្រធានប្តូរវេនមីយ៉ាន់ម៉ា នៅសណ្ឋាគារ Tangla Hotel នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំនេះបានពិភាក្សាអំពីការវិវឌ្ឍន៍ និងទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប រួមទាំងគម្រោងសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងព្រុចសែល។ ក្នុងឱកាសកិច្ចប្រជុំនេះ  ក៏មានការប្តូរវេនប្រធានកិច្ចប្រជុំពីឯកឧត្តមឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា  ទៅឯកឧត្តមឯកអគ្គរដ្ឋទូតហ្វីលីពីនផងដែរ។