ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 20, 2019

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម អមសម្តេចពិជ័យសេនា ទៀ បាញ់ និងសមាជិកគណៈប្រតិភូចំនួន១៨រូប

នៅថ្ងៃទី២០  ខែធ្នូ  ឆ្នាំ ២០១៩  ឯកឧត្តម ចាយ ណាវុធ​  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម  បានអញ្ជើញអមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិកគណ:ប្រតិភូ១៨  រូប ចូលរួម៖

១. ពិធីទទួលផ្លូវការ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ
កម្ពុជាដោយមានកងកិត្តិយសត្រែទ័ព។

២. កិច្ចប្រជុំទ្វេភាគីរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា-រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។

៣. ពិធីចុះហត្ថលេខាលើពិធីសារស្តីពីកិច្ចសហប្រតិបត្តិការ ការពារជាតិដំណាក់កាល ២០២០-
២០២៤ រវាងក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយក្រសួងការពារ
ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

៤. ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ដោយរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ជូន
សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចពិជ័យសេនា បំពាក់គ្រឿងឥស្សរិយយសជូនស្ថាប័នកង
ឯកភាព និងឥស្សរជន នៃកងទ័ពប្រជាជនវៀតណាម។