ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 20, 2019

ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតប្រចាំមីយ៉ាន់ម៉ា ចូលជួបសំដែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួង សហប្រតិបត្តិការអន្តរជាតិ

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈូក ប៊ុណ្ណា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អមដោយលោក ម៉ៅ ដារ៉េត លេខាធិការទី១ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម   Kyaw Tin រដ្ឋមន្ត្រីនៃក្រសួងសហប្រតិបត្តិការអន្តរជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីស្តីការក្រសួងការបរទេសមីយ៉ាន់ម៉ា នៅរដ្ឋធានីណៃពិដោ។ឯកឧត្តម Kyaw Tin និងឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រសើរ និងយូរអង្វែងរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ព្រមទាំងបានជជែកពិភាក្សាអំពីការត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅឆ្នាំ២០២០ ខាងមុខនេះ។