ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 23, 2019

ឯកឧត្តម ចឺយ វិចិត្ត ឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួបជាមួយតំណាងអង្គការសម្ព័ន្ធចាប់ដៃ

នៅថ្ងៃទី២៣  ខែធ្នូ  ឆ្នាំ ២០១៩  ឯកឧត្តម ចឺយ វិចិត្ត​  ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានទទួលជួបពិភាក្សាការងារជាមួយតំណាងអង្គការសម្ព័ន្ធចាប់ដៃដែលមានស្នាក់ការនៅប្រទេសកម្ពុជា។ ជំនួបនេះបានពិភាក្សាអំពីសកម្មភាព និងកិច្ចសហប្រតិបត្តិក្នុងការជួយសង្គ្រោះស្ត្រី  និងកុមារកម្ពុជា ដែលរងគ្រោះដោយការជួញដូរមនុស្សនៅក្នុងប្រទេសម៉ាឡេស៊ី។