ព័ត៌មានស្ថានតំណាងកម្ពុជានៅក្រៅប្រទេស

  • ខែ​ធ្នូ 25, 2019

ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែត ទទួលជួបប្រធានអង្គការមនុស្សធម៌ Revival of Islamic Heritage Society

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ហាន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត បានទទួលលោក Tareq Sami Sultan Al-Essa ប្រធានអង្គការមនុស្សធម៌ Revival of Islamic Heritage Society ចូលជួបសំដែងការគួរសម។ ជំនួបនេះ បានលើកពីព័ត៌មានដូចខាងក្រោម៖

– សកម្មភាពមួយចំនួនដែលអង្គការសមាគមប្រភពល្អកម្ពុជា (Cambodia Good Sources Association) ស្ថិតក្រោមការគ្រប់គ្រង និងជំនួយឧបត្ថម្ភរបស់លោក ជួយដល់កម្ពុជាចំនួន១៥ខេត្ត កន្លងមក មាន៖ ជួយកុមារកំព្រាជីកអណ្តូងទឹក សាងសង់សាលារៀន មជ្ឈមណ្ឌលអប់រំ ចុះពិនិត្យ ព្យាបាលជម្ងឺដោយអត់យកកម្រៃ និងសាងសង់ផ្ទះជូនក្រុមគ្រួសារអ៊ីស្លាម-កម្ពុជាទុរគត ។ល។

– អង្គការនេះបានធ្វើសកម្មភាពមនុស្សធម៌ ដោយសហការជាមួយរដ្ឋាភិបាលចំនួន៤០ប្រទេស នៅ
ជុំវិញពិភពលោក។

– អង្គការមនុស្សធម៌នេះ បានសាងសង់មន្ទីរពេទ្យ មិត្តភាពកូវ៉ែត-កម្ពុជា មួយកន្លែងយ៉ាងធំ នៅខេត្ត
កណ្តាល ដោយពិនិត្យនិងព្យាបាលជម្ងឺ មិនយកកម្រៃ។

– អង្គការមនុស្សធម៌នេះ ចូលរួមសហការជាមួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម តាមរយៈការអប់រំ និងពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរអ៊ីស្លាម គ្រប់ស្រទាប់វណ្ណៈ។

– ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសកម្មភាពមនុស្សធម៌របស់
អង្គការ និងស្នើសុំអោយបន្តជួយដល់កម្ពុជា។